គម្រោងរបស់យើងគឺដើម្បីជួយទៅដល់សហគមន៍

នៅសាលាហេបភីច័ន្ទតារា គ្មានការអប់រំណាដែលមិនបញ្ចូលចំណេះដឹងបរិស្ថាននោះទេ។

At our school, we believe that education and ecology are inseparable. We have a specialized department dedicated to pioneering ecological projects and fostering innovation.

ការចូលរួមសង្គ្រោះភពផែនដី

បញ្ហាប្រឈមដ៏ធំបំផុតមួយក្នុងចំណោមបញ្ហាប្រឈមរបស់មនុស្សជាតិគឺ ការប្រែប្រួលអាកាសធាតុដែលស្ថិតនៅនឹងមុខយើងរាល់គ្នា។ ហេតុដូចនេះហើយបានជាតម្លៃបរិស្ថានត្រូវបានបង្កប់យ៉ាងជ្រៅទៅក្នុង DNA របស់សាលាហេបភីច័ន្ទតារា។ បេសកកម្មចម្បងរបស់យើងគឺចូលរួមចំណែកកាត់បន្ថយ កាបូនឌីអុកស៊ីត ការបង្រៀនអំពីបរិស្ថាន និងការផ្តល់នូវវិធីសាស្ត្របន្សាំជាមួយសហគមន៍។ យើងពិតជាមានមោទនភាពដែលទទួលបានបណ្ណសរសើរមេត្រីភាពបរិស្ថាន ពីក្រសួងបរិស្ថានរបស់ប្រទេសកម្ពុជា រួមជាមួយនឹងសមិទ្ធផលនៃការសាងសង់អគារបៃតងដំបូងគេមួយចំនួនទៀតផងដែរ។

ផ្ទះថ្មីសម្រាប់គ្រួសាររបស់យើង

មានគ្រួសារដែលក្រីក្របំផុតរបស់យើងជាច្រើន បានរស់នៅក្នុងស្ថានភាពដ៏លំបាកបំផុត។ ជាការឆ្លើយតបនឹងបញ្ហានេះ ដៃគូរសហការបស់យើងជាមួយ អង្គការលំនៅឋានមនុស្សជាតិកម្ពុជា យើងបានសាងសង់ឡើងវិញច្រើនជាង៥០ ផ្ទះដោយធានាបាននូវស្តង់ដាសុវត្ថិភាពនិងបំពេញតម្រូវការជាក់លាក់របស់គ្រួសារទាំងនោះ។ ការសាងសង់ផ្ទះថ្មីនេះមិនត្រឹមតែផ្តល់លំនៅឋានប្រកបដោយសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយស្ដារឡើងវិញនូវសេចក្តីថ្លៃថ្នូរ និងស្ថិរភាពដល់ក្រុមគ្រួសារដែលកំពុងត្រូវការផងដែរ។

កម្មវិធីកញ្ចែងអាហារ និងកម្មវិធីសុខភាពសម្រាប់សហគមន៍

យើងបានដាក់ដំណើរការកម្មវិធីផ្លាស់ប្តូរគ្នារវាងសាលា និងគ្រួសារក្នុងសហគមន៍ប្រកបដោយភាពច្នៃប្រឌិតដើម្បីគាំទ្រដល់ការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន។ គ្រួសារក្នុងសហគមន៍ត្រូវបានលើកទឹកចិត្តឱ្យយកសំណល់ប្លាស្ទិកទាំងអស់របស់ពួកគេមកឱ្យយើងមួយខែម្តង ហើយយើងផ្តល់ឱ្យគ្រួសារក្នុងសហគមន៍វិញនូវអាហារចម្បងៗ និងសម្ភារៈអនាម័យមួយចំនួន។ លើសពីនេះទៀត យើងរៀបចំឱ្យមានកម្មវិធីផ្សព្វផ្សាយការយល់ដឹងដល់សហគមន៍អំពីបញ្ហាសុខភាព និងបញ្ហាសង្គមសំខាន់ៗ ហើយកម្មវិធីថែទាំសុខភាពបឋមក៏បានដាក់ឱ្យដំណើរការដើម្បីជួយគាំទ្រទាំងសិស្សានុសិស្ស និងក្រុមគ្រួសារ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ យើងធានាបាននូវវិធីសាស្រ្តរួមមួយក្នុងការធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពក្នុងសហគមន៍របស់យើង។

គម្រោងកសិអេកូឡូស៊ីសម្រាប់អាហារដ្ឋានរបស់យើង

Happy Chandara has been developing organic farming on its grounds since 2015. Our team of agronomists and local village gardeners, part of our social inclusion project, works tirelessly to provide an increasing share of vegetables from our fields. We also have a state-of-the-art mushroom farm and greenhouse. Our canteen serves two vegetarian meals a week to its 1,300 students and 350 staff members, for a combined 440,000 meals served annually. This initiative has inspired many, with 40 of our alumni now studying at the Royal University of Agriculture, determined to support Cambodia’s food sovereignty and adopt more soil- and biodiversity-friendly production methods.

ធ្វើឱ្យសាលារបស់យើងមានពណ៌បៃតងដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ

យើងបានដាំដើមឈើធំៗ និងរុក្ខជាតិជាច្រើនដែលបានដាំនៅតាមជញ្ជាំងអាគារផងដែរ។ គម្រោងនេះកំពុងប្រែក្លាយសាលារបស់យើងទៅជាតំបន់បៃតងមួយក្នុងទីក្រុង ហើយក៏ជាផ្នែកមួយសម្រាប់ការអប់រំផងដែរ។ សួនរុក្ខជាតិជាច្រើនប្រភេទរបស់យើងមកពីជុំវិញពិភពលោកបានផ្តល់នូវបទពិសោធន៍សិក្សាផ្ទាល់ជាក់ស្តែងសម្រាប់សិស្សានុសិស្សរបស់យើង។

ការគ្រប់គ្រងសំណល់

តាមរយៈភាពជាដៃគូរជាមួយស្ថាប័ន one earth – one oceanសាលារបស់យើងទទួយកសំណល់ប្លាស្ទិកដែលអាចកែឆ្នៃបានគ្រប់ប្រភេទ។ យើងបានរៀបចំឱ្យសហគមន៍រើសសម្អាតសំណល់ប្លាស្ទិកជាទៀងទាត់នឹងផ្តល់មកវិញដល់ពួកគេនូវកញ្ចែងអាហារ និងសម្ភារៈអនាម័យមួយចំនួន។ លើសពីនេះទៀត សិស្សានុសិស្សរបស់យើងក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការច្នៃក្រដាសដែលបានប្រើរួចនៅក្នុងសាលាផងដែរ។

ការបង្រៀនអំពីបរិស្ថាន

ជាបេសកកម្មចម្បងមួយសម្រាប់សាលាហេបភីច័ន្ទតារា ហើយវាក៏បានដាក់បញ្ជូលនៅក្នុងកម្មវិធីសិក្សាពីរភាសារផងដែរ។ ជារៀងរាល់សប្តាហ៍មុខវិជ្ជាបរិស្ថានត្រូវបានបង្រៀនឱ្យសិស្សានុសិស្សបានស្វែងយល់កាន់តែច្បាស់អំពីពិភពលោកដែលនៅជុំវិញ និងបញ្ហាប្រឈមរបស់វា។ ការបង្រៀនតាមរយៈបទពិសោធន៍សិក្សាជាក់ស្តែងនេះរួមបញ្ចូលទាំងការចូលរួមសកម្មភាពជាច្រើននៅក្នុងចំការរបស់យើង។ បន្ថែមលើនេះទៀត យើងក៏បានផ្តល់នូវកម្មវិធីចំណេះដឹងសកល (OSM) យ៉ាងទូលំទូលាយ ដែលត្រូវបានបង្កើតឡើងដើម្បីបណ្តុះស្មារតីជាពលរដ្ឋសកល ឱ្យយល់ដឹងពីបញ្ហាបច្ចុប្បន្ន មិនថាជាបញ្ហាផ្នែកបរិស្ថាន សេដ្ឋកិច្ច ឬបញ្ហាដែលទាក់ទងនឹងអាជីពការងារនាពេលអនាគត។

តាមរយៈការរួមបញ្ចូលការបង្រៀនអំពីបរិស្ថានទៅក្នុងក្របខណ្ឌកម្មវិធីអប់រំ យើងមានគោលបំណងសម្រាប់អនាគតប្រកបដោយនិរន្តរភាពដល់សិស្សានុសិស្ស និងសហគមន៍របស់យើង។