គរុកោសល្យ

សាលារៀនដែលបង្កើតឡើងដើម្បីឱ្យមានការផ្លាស់ប្តូរ

សាលារបស់យើងផ្តល់ការអប់រំប្រកបដោយគុណភាពខ្ពស់និងដោយឥតបង់ថ្លៃដល់ក្មេងស្រីដែលមានជីវភាពខ្វះខាត។ កម្មវិធីសិក្សាត្រូវបានអនុវត្តតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡារបស់ប្រទេសកម្ពុជា ដែលមានបន្ថែមថ្នាក់រៀនដើម្បីផ្តល់សិស្សានុសិស្សនូវបទពិសោធន៍សិក្សាពេញមួយថ្ងៃ។

យើងផ្តោតសំខាន់លើការបង្រៀនមុខវិជ្ជា គណិតវិទ្យា និងវិទ្យាសាស្ត្រ ដូចជាគម្រោង ក្មេងស្រី និងវិទ្យាសាស្ត្រ (Girls and Science Project) និង ការរៀនតាមប្រព័ន្ធអេឡិចត្រូនិក (Chandara Academy)។ ក្រៅពីកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា យើងផ្តល់ជូននូវកម្មវីធីសុខភាពសិក្សា ភាសាបរទេស (ចិន អង់គ្លេស បារាំង) និងសកម្មភាពក្រៅម៉ោងសិក្សាផ្សេងទៀត។

នៅថ្នាក់បឋមសិក្សា សិស្សានុសិស្សជាង៥០០ នាក់ទទួលបានអត្ថប្រយោជន៍ពីការអប់រំ និងការថែទាំពេញមួយថ្ងៃ។ កម្មវិធីសិក្សាពីរភាសា (ខ្មែរ និងអង់គ្លេស) ត្រូវបានបានចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២១។

នៅថ្នាក់អនុវិទ្យាល័យ និងថ្នាក់វិទ្យាល័យ សិស្សានុសិស្សផ្តោតលើការរៀនតាមគម្រោងលើមុខវិជ្ជាវិទ្យាសាស្ត្រ ខណៈដែលការតម្រង់ទិសវិជ្ជាជីវៈបានចាប់ផ្តើមពីថ្នាក់ទី៧ឡើងទៅផងដែរ។ សាលារបស់យើងសម្រេចបានអត្រាសិស្សប្រឡងជាប់ ១០០% ជាប់ៗគ្នាក្នុងការប្រឡងថ្នាក់ជាតិសម្រាប់ថ្នាក់ទី៩ និងថ្នាក់ទី១២។

កម្មវិធីសិក្សាជាពីរភាសា

នាយកដ្ឋានភាសាអង់គ្លេសនៅសាលាហេបភីច័ន្ទតារា ដំណើរការកម្មវិធីសិក្សាជាពីរភាសានិងកម្មវិធីភាសាអង់គ្លេសទូទៅដែលបញ្ចូលគរុកោសល្យបែបទំនើបដែលមានវិធីសាស្រ្តបង្រៀនប្រកបដោយភាពច្នៃប្រឌិត និងថ្នាក់រៀនដែលមានបំពាក់បរិក្ខាទំនើបៗ ធ្វើឱ្យមានបរិយាកាសការងារប្រកបដោយភាពវិជ្ជមាន និងវិជ្ជាជីវៈខ្ពស់ដើម្បីផ្តល់ភាពងាយស្រួលដល់គ្រូបង្រៀន និងបណ្តុះសិស្សានុសិស្សរបស់យើងពីជំនាញអន្តរបុគ្គលដែលជាកត្តានាំឱ្យភាពប្រសើរឡើងនូវលទ្ធភាពស្វែងរកការងាររបស់ពួកគេទៅថ្ងៃខាងមុខ។ គ្រូបង្រៀនរបស់យើងសុទ្ទតែជាអ្នកមានជំនាញបង្រៀនតាមបទដ្ឋានត្រឹមត្រូវ និងគំនិតសុទិដ្ឋិនិយមខ្ពស់ក្នុងការបំពេញការងារក្នុងកន្លែងដែលមានវប្បធម៌ចម្រុះ។កត្តានេះបង្កើតឱ្យមានបរិយាកាសសិក្សាប្រកបដោយភាពសម្បូរបែប។ លើសពីនេះទៅទៀតយើងក៏ផ្តល់ជូនថ្នាក់រៀនអន្តរជាតិបែប IELTS ដើម្បីពង្រីកឱកាសសិក្សានៅបរទេសសម្រាប់សិស្សានុសិស្សយើង និងមានភាពសហការជិតស្និទ្ធជាមួយឪពុកម្តាយ ដើម្បីបង្កើនឱ្យមានគុណភាពវប្បធម៌អប់រំនេះកាន់តែរីកចំរើន។

ចាប់តាំងពីបើកដំណើរការដំបូងនៅឆ្នាំ ២០២១មក កម្មវិធីសិក្សាជាពីរភាសានៅសាលាហេបភីច័ន្ទតារា បានក្លាយជាកត្តាដ៏សំខាន់មួយក្នុងការជម្រុញនិងបណ្តុះផ្នែកបញ្ញា និងជំនាញភាសាអង់គ្លេស ដែលនេះនឹងបើកឱកាសកាន់តែច្រើនថែមទៀតនូវលទ្ធភាពទទួលបានអាហារូបករណ៍នាពេលអនាគត។ កម្មវិធីនេះមានចក្ខុវិស័យរួមក្នុងការត្រួសត្រាយផ្លូវរបស់សិស្សានុសិស្សយើងឱ្យមានសមត្ថភាពនិងស្តង់ដាដល់កំរិតអន្តរជាតិ។ ដែលវានឹងជម្រុញកាន់តែខ្លាំងឱ្យពួកគេបន្តការសិក្សាថ្នាក់ឧត្តមសិក្សា និងឈានទៅរកអនាគតដ៏វែងឆ្ងាយ។

កីឡា និងសកម្មភាពក្រៅកម្មវិធីសិក្សា (SECA)

នាយកដ្ឋានកីឡា និងសកម្មភាពក្រៅម៉ោងសិក្សាត្រូវបានអនុវត្តដើម្បីបំពាក់បំប៉នដល់សុខុមាលភាពផ្នែករូបរាងកាយ និងផ្នែកផ្លូវចិត្តរបស់សិស្សានុសិស្ស ស្របពេលដែលជម្រុញឱ្យមានសមត្ថភាពពេញលេញតាមរយៈសកម្មភាពយ៉ាងសម្បូរបែបទាំងក្នុង និងក្រៅសាលា។ តាមរយៈបេសកកម្មចម្បងៗចំនួនបួន៖

  • មុខវិជ្ជាអប់រំកាយ និងសិល្បៈ៖ អនុវត្តស្របតាមកម្មវិធីសិក្សាកីឡាពីក្រសួងអប់រំ យុវជន និងកីឡា និងកម្មវិធីសិក្សាជាពីរភាសា។

  • សកម្មភាពនៅចុងសប្តាហ៍៖ សម្រាប់សិស្សានុសិស្សដែលចាប់អារម្មណ៍លើកីឡា តន្ត្រី និងសកម្មភាពកម្សាន្តផ្សេងទៀត។ 

  • កម្មវិធីបោះជំរុំ៖ ត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱកាសដល់សិស្សានុសិស្សទទួលបានជំនាញថ្មីៗ និងបណ្តុះទំនុកចិត្តលើខ្លួនឯង គ្រប់គ្រងផ្នែកសតិអារម្មណ៍ និងចំណង់ចំណូលចិត្តផ្នែកកីឡា សិល្បៈ វិទ្យាសាស្ត្រ និងបរិស្ថាន។

  • ទសន្សកិច្ចសិក្សា៖ ត្រូវបានរៀបចំឡើងដើម្បីស្វែងយល់អំពីវប្បធម៌របស់ប្រទេសកម្ពុជា ផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍជំនាញសង្គម និងបំណិនជីវិតតាមរយៈការប្រាស្រ័យទាក់ទងជាមួយធម្មជាតិ និងសហគមន៍។ 

នាយកដ្ឋាន ចំណេះដឹងសកល (OSM)

នាយកដ្ឋានចំណេះដឹងសកល (OSM) ត្រូវបានបង្កើតឡើងសំរាប់អភិវឌ្ឍសមត្ថភាពរបស់សិស្សានុសិស្ស ដើម្បីប្រែក្លាយជាពលរដ្ឋសកលតាមរយៈកម្មវិធីចំនួនបួនដែលយើងផ្តល់ជូននូវចំណេះដឹង និងជំនាញដែលត្រូវការសំរាប់ពេលបច្ចុប្បន្ន និងអនាគត។

កម្មវិធីចំណេះដឹងសកល (Opening Students' Minds/Ouverture sur le Monde) ជាកម្មវិធីដែលត្រូវបានផ្តួចផ្តើមឡើងដោយអ្នកស្រី Tina Kieffer ដោយផ្តោតលើមុខវិជ្ជាសំខាន់ៗចំនួនប្រាំមួយ។ កម្មវិធីនេះអនុវត្តវិធីបង្រៀនតាមបែបការរៀនផ្អែកលើគម្រោង (Project-based learning) ដើម្បីអភិវឌ្ឍសមត្ថភាពដោះស្រាយបញ្ហា ការគិតបែបស៊ីជម្រៅ ភាពច្នៃប្រឌិត និងភាពជាអ្នកដឹកនាំ។

បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT)៖ផ្តោតលើជំនាញមូលដ្ឋានគ្រឹះកុំព្យូទ័រ ដូចជាកម្មវិធី Googleនិង ការសសេរកូដ ដែលភ្ជាប់ទៅនិងកម្មវិធី រ៉ូបូតទិក, បញ្ញាសិប្បនិម្មិត (AI)និង ការអប់រំបែបស្ទែម (STEM)ដែលធ្វើឱ្យប្រាកដថាសិស្សានុសិស្សទទួលបាននូវ ជំនាញផ្នែកបច្ចេកវិទ្យា សម្រាប់ឆ្លើយតបនឹង តម្រូវការផ្នែកទំនាក់ទំនង និងជំនាញវិជ្ជាជីវៈ។

គម្រោងសហគមន៍៖ផ្តោតលើ ការអភិវឌ្ឍន៍សហគមន៍ ដែលមានដូចជា កម្មវិធីបណ្ណាល័យចល័តកម្មវិធីជួយបង្រៀនដល់កុមារីស្នាក់នៅ អន្ទេវាសិកដ្ឋាន, the កម្មវិធីចាក់បញ្ជាំងភាពយន្តតាមភូមិ (Cinema Project)និង គម្រោងសហគមន៍បៃតង។.

បណ្ណាល័យ៖គឺ ជាកន្លែងដែលសិស្សានុសិស្សអាចចូលប្រើប្រាស់ដោយខ្លួនឯង សម្រាប់ ការអាន និងការស្រាវជ្រាវនិងការបណ្តុះ ស្មារតីសិក្សាដោយខ្លួនឯង។.

នាយកដ្ឋានសង្គម

នាយកដ្ឋានសង្គមរួមមានផ្នែកសង្គម និងផ្នែកវិន័យ។ គោលដៅចម្បងរបស់យើងគឺផ្តល់ការគាំទ្រសេវាផ្នែកសង្គមកិច្ចដល់ទៅជាង១ ០០០ គ្រួសារនៅក្នុងមួយឆ្នាំដែលផ្តោតលើការកែលម្អវិន័យរបស់សិស្ស ការបង្ការអត្រាបោះបង់ការសិក្សា និងការជម្រុញឱ្យមានទំនាក់ទំនងជាវិជ្ជមាននៅក្នុងសហគមន៍។ ជារៀងរាល់ឆ្នាំយើងបានជ្រើសរើសកុមារីដែលងាយរងគ្រោះចំនួន១០០ នាក់ដើម្បីចូលរៀនកម្មវិធីមត្តេយ្យសិក្សា។

យើងបានជួយទៅគ្រួសារដើម្បីឱ្យពួគេគាំទ្រដល់ការអប់រំរបស់កូនៗតាមរយៈ ការចែកអង្ករប្រចាំខែ ការគាំទ្រផ្នែកសុខភាពទៅដល់គ្រួសារ ជំនួយក្នុងការធ្វើដំណើរ ការគាំទ្រផ្នែកផ្លូវចិត្តបឋម គម្រោងលំនៅឋាន និងការបណ្តុះបណ្តាលសម្រាប់សិស្សានុសិស្ស និងគ្រួសារ។ យើងក៏បានផ្តល់នូវការវាយតម្លៃឱ្យសិស្សទទួលបានការស្នាក់នៅអន្ទេវាសិកដ្ឋាន និងបំពេញនូវតម្រូវការជាក់លាក់ផ្សេងទៀតដែលគ្រួសារពិតជាត្រូវការ។

យើងបានផ្តល់ការសិក្សាបំប៉នបន្ថែមនៅថ្ងៃសោរ៍ដល់ក្មេងប្រុសមកពីគ្រួសារហេបភីច័ន្ទតារា និងមកពីសាលារដ្ឋដែលបង្រៀនលើមុខវិជ្ជាគណិតវិទ្យា ភាសាខ្មែរ និងកីឡា។ វិធីសាស្រ្តរបស់យើងគឺធ្វើតាមរយៈកិច្ចសហការជាមួយភាគីពាក់ព័ន្ធទាំងក្នុងសាលា និងខាងក្រៅសាលាដើម្បីធ្វើយ៉ាងណាធានាបាននូវលទ្ធផលដ៏ល្អប្រសើរ។

Every year, we build and renovate houses affected by climate change and violent monsoons. Through our SOS Houses Project, we have built 50 new homes and renovated 32 existing ones, aiming to provide sustainable, secure living environments for our students and their families.

នាយកដ្ឋានសុខភាព

សាលាហេបភីច័ន្ទតារាក៏បានរួមបញ្ជូលនូវផ្នែកថែទាំសុខភាពចម្បងៗដល់សិស្សានុសិស្ស និងក្រុមគ្រួសារ។ មានសិស្សនុសិស្សជាច្រើនមិនធ្លាប់ទទួលបានការថែទាំមាត់ធ្មេញ និងមួយចំនួនទៀតរងគ្រោះពីបញ្ហាកង្វះអាហារូបត្ថម្ភ។

ក្រុមការងារផ្នែកសុខភាពរបស់យើង រួមមាន៖

អ្នកចិត្តសាស្រ្តសាលារៀន៖ ស្វែករកនិងដោះស្រាយបញ្ហាផ្លូវចិត្ត បញ្ហាអាក្បកិរិយានៅសាលា និងបញ្ហាគ្រួសារដើម្បីធ្វើការគាំទ្រដល់សុខុមាលភាពផ្លូវចិត្ត។

វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា ឆ្មប និងអ្នកអប់រំផ្នែកសុខភាពបន្តពូជ៖ ធ្វើការត្រួតពិនិត្យសុខភាពប្រចាំឆ្នាំ ព្យាបាលជំងឺផ្លូវកាយកម្រិតបឋម និងផ្តល់ការអប់រំផ្នែកសុខភាពបន្តពូជ។

ទន្តពេទ្យ និងជំនួយការទន្តពេទ្យ៖ ផ្តល់ការពិនិត្យមាត់ធ្មេញ ថតកាំរស្មីអ៊ិច ព្យាបាលជំងឺមាត់ធ្មេញ ការដកធ្មេញទឹកដោះ និងធ្វើការសហការព្យាបាលធ្មេញដោយការពត់តម្រង់ធ្មេញឱ្យត្រង់ជួរជាមួយគ្លីនិកឯកជន និងការអប់រំអំពីអនាម័យមាត់ធ្មេញ។

យើងក៏រៀបចំឱ្យមានបេសកកម្មមនុស្សធម៌ដែលបំពេញតម្រូវការផ្នែកថែទាំសុខភាពចម្បងៗមួយចំនួនដែលក្នុងនោះរួមមាន ការថែទាំភ្នែកដោយអង្គការ Pour les Yeux du Monde ការថែទាំពីជំងឺសើស្បែកជាមួយ ក្រុមហ៊ុន Bioderma ការព្យាបាលសុខភាពមាត់ធ្មេញបឋមសម្រាប់សិស្សមត្តេយ្យសិក្សាពីក្រុមទន្តពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំង ការថែទាំរោគស្ត្រីដោយអង្គការ Actions Santé Femmes និងការថែទាំ និងព្យាបាលផ្នែកលំនឹងសរីរាង្គពីអង្គការហត្ថាវេជ្ជសាស្រ្តផងដែរ។

ចូលរួមជាមួយក្រុមការងារយើងដើម្បីបង្កើតការផ្លាស់ប្តូរ

ស្វែងយល់បន្ថែមអំពី Toutes à l'école Logo