ប្រមូល និងចងក្រងសំបុត្រកាតប៉ុស្តាល់របស់ឪពុកម្តាយធម៌ ដែលរួមមានរូបភាព អត្ថបទ គំនូរ និងការឆ្លើយតបផ្ទាល់ខ្លួន ហើយប្រគល់ជាកញ្ចប់ដល់សិស្សានុសិស្ស ព្រមទាំងយករូបភាពរបស់កុមារដែលបានទទួល។ ជួយក្នុងការទិញក្រដាសខ្ចប់កាដូរពីទីផ្សារ ការវាស់វែង និងការចែកឯកសណ្ឋាន។
នាយកដ្ឋាន | ទំនាក់ទំនង & ឪពុកម្តាយធម៌ |
រាយការណ៍ផ្ទាល់ទៅកាន់ | នាយកផ្នែកទំនាក់ទំនង & ឪពុកម្តាយធម៌ |
ប្រភេទកិច្ចសន្យា | កិច្ចសន្យាការងារគ្មានរយៈពេលកំណត់ (UDC) |
ម៉ោងធ្វើការ | 40 ម៉ោង/សប្តាហ៍ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ |
ទំនួលខុសត្រូវចម្បង
1- ធានាឱ្យបាននូវការគ្រប់គ្រងល្អ និងការត្រួតពិនិត្យទំនាក់ទំនងជាមួយឪពុកម្តាយធម៌
- បង្កើត និងរៀបចំចាត់ថ្នាក់នៃលិខិតស្នាម និងបណ្តុំឯកសារ។
- កិច្ចការដែលទាក់ទងនឹងការឧបត្ថម្ភប្រចាំថ្ងៃផ្សេងទៀត (តាមដានកាដូរ និងរបាយការណ៍)។
- បញ្ចូលសំបុត្រជាភាសាអង់គ្លេសទៅក្នុងបណ្តុំផ្ទុកទិន្នន័យ
2- កាតប៉ូស្កាល់
- ថតរូបសិស្ស កែសម្រួល ហើយផ្តិតរូបថតទាំងនោះ។
- សម្របសម្រួលការផលិតកាតជាភាសាអង់គ្លេស/បារាំង និងការគូរ គ្រូ និងសិស្សនៅកម្រិតនីមួយៗ។
- ជួយក្នុងការផ្ទៀងផ្ទាត់កាតប៉ុស្តាល់ប្រចាំត្រីមាសសម្រាប់សិស្សប្រម៉ាណជា 1300 នាក់ ដែលម្នាក់ៗមានឪពុកម្តាយធម៌ 3 ឬ 4 នាក់។
3- សកម្មភាពផ្សេងៗ
- បណ្តុំផ្ទុកទិន្នន័យ
- ប្រមូលការវាស់វែងទាំងអស់ដោយសហការជាមួយ School Life ដើម្បីបញ្ជាទិញឯកសណ្ឋានថ្មី។
- គោរពបទបញ្ញត្តិរបស់សាលា
- ចូលរួមក្នុងកិច្ចប្រជុំតាមនាយកដ្ឋាន ឬការប្រជុំបុគ្គលិក (ក្នុងករណីដែលប្រធានផ្នែកអវត្តមាន)
- ប្រាស្រ័យទាក់ទងជាមួយមិត្តរួមការងារទាំងអស់ និងបំពេញការងារដោយភាពបត់បែន